ព្រះបាទ ជ័យវរ្ម័នទី៧ (ប្រសូតនៅ. គ.ស ១១២៥-១២១៩)
រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៨) ចក្រភពកម្ពុជាទេស ឬ ចក្រភពខ្មែរ
ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ។
ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៤
ត្រង់ប្រាសាទបាយ័នព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរ
និងវាយត្រួតត្រាប្រទេសចាម្ប៉ា។ ព្រះអង្គកសាងប្រាសាទជាច្រើនដូចជា
ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ សាលាដំណាក់១២១ មន្ទីពេទ្យ១០២
ស្ពាន ថ្នល់ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទតាព្រហ្ម ទន្លេបាទី
ប្រាសាទនាគព័ន្ធ តាសោម ក្រោលគោ សាងបញ្ចាប់ ប្រាសាទអង្គរវត្ត
បង្កើតសាកលវិទ្យាល័យជាច្រើនងភិវឌ្ឍប្រទេសជាតិពង្រីកទឹកដីនិង
ផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្ត្រ។ ព្រះអង្គមានអគ្គមហេសី
ពីរព្រះអង្គដែលមានប្រជ្ញាខ្លាំងពូកែព្រះនាង ជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវី
ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត
និងមិនមានកំណត់ត្រា។
អរគុណ!