ប្រមូលភាសិតខ្មែរ
* កកក៏បាយ មេម៉ាយក៏ស្រី។
*ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។
* ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។
* ក្រពើវង្វេងបឹង។
* កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។
* កាប់បំពងរង់ចាំទឹកភ្លៀង។
* ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។
* ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក។(ព្រះធម្មវរោត្តម តុង ឈួន)
* ការអប់រំ គឺជាការហ្វឹកហ្វឺននួវសក្តានុភាព ដែលជាគ្រឿងពង្រីកបណ្តុះ ឬ បង្កើនចំណេះវិជ្ជា។
* ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
* ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
* កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី។
* កោសមិនដាក់ទឹក។
* ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
* ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។
* កំភ្លាញព្រោះមាត់ខ្វែក ស្លាប់ព្រោះអាចម៏។
* កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។
* កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។
* កុំគូរមុនគិត។
* កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។
* កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង។
* កុំដេកផ្សងព្រេងកុំវង្វេងខុសផ្លូវ។
* កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាស់ល្ងង់ទើបចេះ ខ្មាស់ក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។ (ព្រះគ្រូធម្មបណ្ឌិត គង់ ស៊ឹម)
* កុំដាំស្រូវនៅផ្លូវដំរី។
* កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
* កុំទុំមុនស្រគាល។
* កុំផ្ទុកតាមទូកថ្វែ។
* កុំពត់ស្រឡៅ កុំប្រដៅស្រីខូច។
* កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា។
* កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ។
* កុំយកស្រឡៅធ្វើខ្នួច កុំសម្រួចឈើពុក។
* កុំរាយមុខដឹង កុំទទឹងមុខសឹក។
* កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្តាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនអោយទានស្មូមយាចក។
* កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។
* កុំអោយប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធអោយមួរហ្មង។
អរគុណសម្រាប់ការចែករំលែក!