កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីជាជំនួយសដល់ការសិក្សារបស់សិស្សានុសិស្សដែលត្រូវការជាចាំបាច់នូវជំនួយការដោះស្រាយលំហាត់និងសំណួរប្រចាំមេរៀនរូបវិទ្យាថ្នាក់ទី១២ទាំងអស់ និងគ្រប់ជំពូកទាំងអស់។
កម្មវិធីនេះចងក្រងឡើងដោយយោងទៅតាមសៀវភៅសិក្សាគោលរបស់ក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមការងារបានខិតខំប្រឹងប្រែងចងក្រងឲ្យបានសុក្រិត១០០% នូវរាល់ចម្លើយនិងដំណោះស្រាយទាំងអស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កំហុសខុសឆ្គងដោយអចេតនាអាចនឹងកើតមានដោយយថាហេតុ។ ដូច្នេះរាល់ចម្ងល់ ឬសំណួរបន្ថែមទៀតទៅលើដំណោះស្រាយ ឬចម្លើយដែលមានដូចក្នុងApp នេះ អ្នកប្រើប្រាស់ទាំងអស់អាចសាកសួរបន្ថែមទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមការងារយើងខ្ញុំបានគឺ “រូបិវទ្យាយើង vPhysics” ។