គម្រោង ELIXIR/អេឡិចសឺ ត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននិងបង្កើនការលក់ធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាតាមរយះការផ្តល់ដំណោះស្រាយចំនួនបីធំៗ គឺទី១ ការប្រើប្រាស់SocialFi ដើម្បីផុសនូវកង្វល់និងបញ្ហាផ្សេងៗដោយទំនុកចិត្តនិងរក្សាឯកជនភាពគ្រប់អ្នកប្រើប្រាស់ទាំងអស់។ មានតែខាងក្រុមហ៊ុនធានារ៉ាប់រងប៉ុណ្ណោះដែលអាចមើលឃើញនិងឆ្លើយតបបាន។ ទី២ ការបង្កើនទំនួលខុសត្រូវលើការទាមទារសំណងឱ្យមានប្រសិទ្ធភាពជាងមុន ដោយយើងប្រើប្រាស់ប្រព័ន្ធជូនដំណឹង (Alerting Systems) ដើម្បីតាមដានលើដំណើរការនៃការទាមទារសំណង។ ទី៣ បន្ថែមនូវចំណេះដឺងធានារ៉ាប់រងបូករួមនឹងការលេងកម្សាន្តមួយចំនួននៅក្នុង Gamification បង្កើនទាំងចំណេះដឹងនិងភាពសប្បាយរីករាយព្រមទាំងទទួលបានរង្វាន់ជាការលើកទឹកចិត្ត។
គម្រោងនេះមានគោលដៅជួយឱ្យវិស័យធានារ៉ាប់រងនៅកម្ពុជាកាន់តែរីកចម្រើន និងងាយស្រួលសម្រាប់ប្រជាជនទូទៅ។